អីយ៉ា! លេចចេញវីដេអូ Jailbreak iOS 11 និង iOS 10 ហើយ ដែល​ចំណាយ​ពេល​ត្រឹម 1 នាទី​ប៉ុណ្ណោះ

អីយ៉ា! លេចចេញវីដេអូ Jailbreak iOS 11 និង iOS 10 ហើយ ដែល​ចំណាយ​ពេល​ត្រឹម 1 នាទី​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ CAMBO REPORT
ទោះបីជាអ្នកប្រើប្រាស់ច្រើន​ជាង 80% លែង​ខ្វល់​ខ្វាយ​ពីការ Jailbreak ទៀត​ក្តី តែ​ក្រុម​អ្នក​រុករក​ចន្លោះ​ប្រហោង របស់ iOS មិន​បោះ​បង់​ចោល​ឡើយ ពោល​គេ​នៅ​តែស្វែងរក លទ្ធភាពក្នុងការ Jailbreak ជានិច្ច។  ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Mobile Security Conference ដែលរៀបចំឡើយដោយក្រុម Pangu នោះ យើងសង្កេតឃើញក្រុមថ្មីមួយឈ្មោះ KeenLab ដែលគេអាចធ្វើការ Jailbreak iOS 10.3.2 និង iOS 11 (beta 2) បានដោយជោគជ័យ ជាមួយនឹងរបៀបដ៏សាមញ្ញ និងលឿនរហ័សបំផុត។ នេះអាចជាការផ្តល់សង្ឃឹមថ្មីមួយ សម្រាប់អ្នកកំពុងប្រើប្រាស់ iOS 10.3.2 ក៏ដូចជាអ្នកត្រៀម ប្រើ iOS 11 ខាងមុខនេះ ព្រោះអីអ្នកអាចនឹងមានឱកាស ប្រើប្រាស់ Tweak ជាច្រើនដូចមុនដែរ។
នៅក្នុងវីដេអូ Demo ខាងលើនេះ យើងឃើញថា យើងអាច Jailbreak iOS 10.3.2 និង iOS 11 បាន​ដោយ​ប្រើកម្មវិធី លើទូរស័ព្ទផ្ទាល់តែម្ដង ហើយវាចំណាយពេល ប្រមាណ 1 នាទីប៉ុណ្ណោះ ដើម្បី​ដោះ​លែង​ទូរស័ព្ទយើង អោយមានសេរីភាព ហើយចាក់បញ្ចូលកម្មវិធី Cydia ចូល។ គោលបំណងនៃការ បង្កើត​វីដេអូដោយក្រុម KeenLab នេះឡើង គឺនៅមិនទាន់ច្បាស់ទេថា គេធ្វើឡើងដើម្បីអួតបង្ហាញ ក្រុម Jailbreak ដទៃទៀត រឺសម្រាប់អ្នក ប្រើប្រាស់ទាំងឡាយ អោយរង់ចាំកម្មវិធីពីពួកគេ។ ព្រោះអី អ្វីដែល​ធ្វើ​អោយ​យើង ព្រួយបារម្ភនោះ គឺបច្ចុប្បន្ន iOS 10.3.2 មិនអាចទម្លាក់ទៅប្រើទៀតបានឡើយ ហើយ​ទម្រាំ​ចាំ​ដ​ល់ iOS 11 បើកអោយប្រើ ជាផ្លូវការនោះ Apple អាចនឹងបិទចន្លោះប្រហោងអស់ មិនអោយយើង អាច Jailbreak ដូចជំនាន់ Beta ទៀតឡើយ។
សរុបសេចក្តីមក នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកដែលនៅរង់ចាំ ដំណឹង Jailbreak ព្រោះអីយើង​ពិត​ជាអាច Jailbreak iOS 10.3.2 និង iOS 11 ជំនាន់ Beta បានមែន គ្រាន់តែអ្នកបង្កើតកម្មវិធី មិនទាន់ដាក់អោយយើងប្រើ។ យើងអាចបន្តរង់ចាំបាន តែបើអត់ក៏មិនអីដែរ ព្រោះអី iOS 11 ដែលយើង​អាច​អាប់ដេត ប្រើនៅខែកញ្ញាខាងមុខនេះ វាមានរួមបញ្ចូលនូវមុខងារជាច្រើន ដែលបានចម្លងចេញពី Tweak វិញ ដែលនេះអាចជួយសម្រួល ភាពលំបាកបាន ច្រើនជាងជំនាន់មុនៗ។

Comments